២ កូរិនថូស 1:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ 参见章节ព្រះគម្ពីរខ្មែរសាកល2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! 参见章节Khmer Christian Bible2 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្តមកអំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ 参见章节អាល់គីតាប2 សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានពរ និងសេចក្ដីសុខសាន្ដដល់បងប្អូន! 参见章节 |
ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖ «បពិត្រ ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយ ព្រះករុណាហើយ។ សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណា និងអស់អ្នកដែលនៅជាមួយព្រះករុណា! ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ!»។ ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្ដេច។
លោកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំលោកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថាយើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់លោកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះលោក ដោយព្រះហឫទ័យសប្បុរស និងស្មោះត្រង់»។