១ សាំយូអែល 22:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរស្ដាប់! កូនរបស់លោកអហ៊ីទូប!»។ លោកបូជាចារ្យទូលថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ស្ដេចសូលមានរាជឱង្ការទៅគេថា៖ «ចូរស្តាប់ កូនអ័ហ៊ីទូប!»។ លោកក៏ទូលឆ្លើយថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 រួចសូលមានបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូបឯង លោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ 参见章节អាល់គីតាប12 ស្តេចសូលមានប្រសាសន៍ថា៖ «ចូរស្តាប់! កូនរបស់លោកអហ៊ីទូប!»។ អ៊ីមុាំឆ្លើយថា៖ «បាទ លោកម្ចាស់»។ 参见章节 |
ស្ដេចមានរាជឱង្ការទៅកាន់រាជបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅបេនយ៉ាមីនអើយ! ចូរស្ដាប់យើង! តើកូនលោកអ៊ីសាយមានផ្ដល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូចឬទេ?