១ សាំយូអែល 14:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ព្រះបាទសូលមានរាជឱង្ការទៅកាន់កងទ័ពអ៊ីស្រាអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាបុត្រខ្ញុំ និងខ្ញុំ ឈរនៅម្ខាង»។ ពួកទាហានទូលថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើងនៅម្ខាង» ពួកពលទ័ពទូលឆ្លើយថា៖ «សូមព្រះអង្គសម្រេចតាមព្រះហឫទ័យចុះ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 រួចទ្រង់មានបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង នឹងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សំរេចតាមព្រះទ័យចុះ 参见章节អាល់គីតាប40 ស្តេចសូលមានប្រសាសន៍ទៅកាន់កងទ័ពអ៊ីស្រអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាកូនខ្ញុំ និងខ្ញុំឈរនៅម្ខាង»។ ពួកទាហានប្រាប់ថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ 参见章节 |
ព្រះបាទសូលមានរាជឱង្ការថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេ រហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានទូលស្ដេចវិញថា៖ «សូមសម្រេចតាមព្រះតម្រិះរបស់ព្រះករុណាចុះ»។ ប៉ុន្តែ លោកបូជាចារ្យមានប្រសាសន៍ថា៖ «យើងគួរតែទូលសួរព្រះជាម្ចាស់សិន»។