១ របាក្សត្រ 25:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទដាវីឌ និងពួកមេទ័ព បានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចម្រៀង មានដូចតទៅ: 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ដាវីឌ នឹងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន នឹងយេឌូថិនខ្លះ ចេញទុកសំរាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ នឹងឈឹង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូច្នេះ 参见章节អាល់គីតាប1 ស្តេចទត និងពួកមេទ័ពបានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងបន្ទូលនៃអុលឡោះដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចំរៀង មានដូចតទៅ: 参见章节 |
បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់ ។
ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។
ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។
លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។
ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្ដេចតែងតាំងក្រុមលេវីឲ្យបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់ បានបង្គាប់ទុក។
លោកយេហូយ៉ាដាចាត់ចែងឲ្យក្រុមបូជាចារ្យលេវី ទទួលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់ គឺអ្នកដែលព្រះបាទដាវីឌបានចែកជាក្រុមឲ្យបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះបាទដាវីឌក៏បានបង្គាប់ឲ្យគេច្រៀងចម្រៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
ក្រុមចម្រៀង ជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាគ្រូទាយរបស់ស្ដេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។
ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចម្រៀង។ រហូតដល់សព្វថ្ងៃ គេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។