១ ពង្សាវតារក្សត្រ 2:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ព្រះរាជាក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានឲ្យលោកស្បថ ក្នុងនាមព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានរាជឱង្ការសួរថា៖ «តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬ? តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា "នៅថ្ងៃណាដែលឯងនឹងចេញដំណើរទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬ"? ហើយឯងបានទទួលព្រមថា "ព្រះបន្ទូលល្អណាស់ ទូលបង្គំនឹងធ្វើតាម"។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណា ដែលឯងនឹងចេញដំណើរ ទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ 参见章节អាល់គីតាប42 ស្តេចស៊ូឡៃម៉ានក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានប្រសាសន៍ថា៖ «យើងបានឲ្យអ្នកស្បថ ក្នុងនាមអុលឡោះតាអាឡា ហើយយើងបានបញ្ជាក់ប្រាប់អ្នកថា ប្រសិនបើថ្ងៃណាមួយអ្នកចាកចេញពីទីក្រុង ទៅណាមកណា អ្នកមុខជាស្លាប់ពុំខាន។ អ្នកបានឆ្លើយមកយើងថា អ្នកយល់ព្រមធ្វើតាម។ 参见章节 |