១ ពង្សាវតារក្សត្រ 11:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 យេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើព្រះបាទសាឡូម៉ូន ដែលម្តាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា ក៏បានលើកដៃទាស់នឹងស្តេចដែរ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបំរើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ 参见章节អាល់គីតាប26 លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមនៅស្រុកសេរេដា ម្តាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន តែគាត់បានបះបោរប្រឆាំងនឹងស្តេច។ 参见章节 |
ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកឲ្យខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះ យើងខ្ញុំនឹងបោះក្បាលអ្នកនោះពីលើកំពែងទៅជូនលោក»។
រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។