| អែសរ៉ា 5:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បាននាំព្រះបន្ទូលរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោ បានថ្លែងទំនាយក្នុងព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ទៅកាន់ពួកយូដាដែលនៅស្រុកយូដា និងនៅក្រុងយេរូសាឡិម។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯហោរាហាកាយ នឹងហោរាសាការី ជាកូនអ៊ីដោ ក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា នឹងក្រុងយេរូសាឡិម参见章节 អាល់គីតាប1 ណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បាននាំបន្ទូលរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។参见章节 | 
ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។