អែសរ៉ា 10:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជម្រាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពេលនោះ សេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ ពោលទៅកាន់លោកអែសរ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តរំលងទាស់នឹងព្រះរបស់យើងខ្ញុំ ដោយបានរៀបការជាមួយស្ដ្រីសាសន៍ដទៃ ជាប្រជាជនរស់នៅស្រុកនេះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ពេលនេះនៅមានសង្ឃឹមដល់អ៊ីស្រាអែលដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ 参见章节អាល់គីតាប2 ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជម្រាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់អុលឡោះដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ជនជាតិអ៊ីស្រអែលនៅតែមានសង្ឃឹម។ 参见章节 |
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។