អេសេគាល 32:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 នៅស្ថានមច្ចុរាជ ពួកអ្នកចម្បាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ពួកមនុស្សថ្នឹកចម្បាំងដ៏ខ្លាំងពូកែ គេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលជួយវាដែរ គេបានចុះទៅ ហើយគេដេកស្តូក គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។ 参见章节អាល់គីតាប21 នៅក្នុងផ្នូរ ពួកអ្នកចំបាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។ 参见章节 |
ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី ក៏អ្នកនឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចផារ៉ោន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។