អេសេគាល 17:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដ្បិតស្តេចបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល៍ ព្រះអង្គក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ? 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដ្បិតស្តេចយើងបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល ទ្រង់ក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ 参见章节អាល់គីតាប18 ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។ 参见章节 |
កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ លោកបានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ដែលដើរតម្រង់មករកលោក។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវមានប្រសាសន៍ទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយលោក។