អេសាយ 9:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ហេតុនេះហើយបានជាព្រះអម្ចាស់ ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ 参见章节ព្រះគម្ពីរខ្មែរសាកល14 ដូច្នេះ ព្រះយេហូវ៉ានឹងកាត់ក្បាល និងកន្ទុយ ព្រមទាំងធាងលម៉ើ និងដើមត្រែងចេញពីអ៊ីស្រាអែល ក្នុងមួយថ្ងៃ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ហេតុនោះបានជាព្រះយេហូវ៉ានឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក និងធាង របស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែមួយ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល នឹងកន្ទុយ ទាំងមែក ហើយនឹងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១ 参见章节អាល់គីតាប14 ហេតុនេះហើយបានជាអុលឡោះតាអាឡា ដាក់ទោសអ៊ីស្រអែលក្នុងថ្ងៃតែមួយ គឺទ្រង់កាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ 参见章节 |
ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។