អេសាយ 66:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។ 参见章节ព្រះគម្ពីរខ្មែរសាកល10 អស់អ្នកដែលស្រឡាញ់យេរូសាឡិមអើយ ចូរអរសប្បាយជាមួយនាង ចូរត្រេកអរនឹងនាងចុះ។ អស់អ្នកដែលកាន់ទុក្ខចំពោះនាងអើយ ចូររីករាយនឹងនាងដោយសេចក្ដីរីករាយចុះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយជាមួយគ្នា ហើយមានអំណរដោយព្រោះក្រុងនេះចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយជាមួយក្រុងនេះ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ 参见章节អាល់គីតាប10 អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរួមជាមួយក្រុងនេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិត ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ រួមជាមួយក្រុងនេះដែរ។ 参见章节 |
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់ លោកយ៉ាកុបហើយ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។