អេសាយ 61:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអម្ចាស់មានព្រះបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ 参见章节ព្រះគម្ពីរខ្មែរសាកល8 ដ្បិតយើងជាយេហូវ៉ាស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយស្អប់ការលួចប្លន់ និងអំពើទុច្ចរិត។ យើងនឹងឲ្យរង្វាន់ដល់ពួកគេដោយសេចក្ដីពិតត្រង់ ហើយតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដ្បិតយើងគឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្តិធម៌ យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត ហើយយើងនឹងតាំងសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្ដីយុត្តិធម៌ តែស្អប់ការលួចប្លន់ នឹងសេចក្ដីទុច្ចរិតវិញ អញនឹងឲ្យរង្វាន់ដល់ឯងដោយសេចក្ដីពិត ហើយនឹងតាំងសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចនឹងឯង 参见章节អាល់គីតាប8 អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។ 参见章节 |
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
អ្នករាល់គ្នាពោលថា “ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!” ហើយក៏នាំគ្នាមើលងាយយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ ឬសត្វមានជំងឺមកឲ្យយើង ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ ពីដៃរបស់អ្នករាល់គ្នាកើតឬ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។