អេសាយ 60:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ 参见章节ព្រះគម្ពីរខ្មែរសាកល2 មើល៍! សេចក្ដីងងឹតនឹងគ្របលើផែនដី ភាពងងឹតដ៏ក្រាស់នឹងគ្របលើជាតិសាសន៍នានា ប៉ុន្តែព្រះយេហូវ៉ានឹងរះឡើងមកលើអ្នក ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងត្រូវបានឃើញនៅលើអ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង 参见章节អាល់គីតាប2 មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់អុលឡោះតាអាឡារះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ទ្រង់ក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ 参见章节 |
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្ដ្រដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ។
ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មុនពេលព្រះអង្គនាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។