អេសាយ 57:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។ 参见章节ព្រះគម្ពីរខ្មែរសាកល8 អ្នកបានតម្កល់រូបតំណាងរបស់អ្នកនៅខាងក្រោយទ្វារ និងសសរទ្វារ។ អ្នកបានប្រាសចាកពីយើង ក៏សម្រាតខ្លួន ហើយឡើងទៅធ្វើឲ្យគ្រែរបស់ខ្លួនធំទូលាយ; អ្នកបានតាំងសម្ពន្ធមេត្រីជាមួយពួកគេសម្រាប់ខ្លួនអ្នក ក៏ស្រឡាញ់គ្រែរបស់ពួកគេ ព្រមទាំងសម្លឹងមើលភាពអាក្រាតផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ ហើយបានតាំងសញ្ញានឹងគេ អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ នឹងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ 参见章节អាល់គីតាប8 អ្នកយករូបរបស់ព្រះក្លែងក្លាយ ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង គឺអ្នកយកសម្លៀកបំពាក់ចេញ ព្រមទាំងឡើងទៅដេកជាមួយសហាយ ដែលអ្នកស្រឡាញ់ ហើយសម្លឹងមើលរូបទាំងនោះ។ 参见章节 |