អេសាយ 49:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ 参见章节ព្រះគម្ពីរខ្មែរសាកល18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់ប្រមូលគ្នាមករកអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដោយនូវជីវិតយើង អ្នកនឹងបានប្រដាប់ដោយពួកគេទាំងអស់គ្នាជាប្រាកដ ដូចជាគ្រឿងអលង្ការ ហើយតុបតែងខ្លួនដោយអ្នកទាំងនោះ ដូចជាកូនក្រមុំ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះមូលគ្នាចូលមករកអ្នក ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះគេមូលគ្នាចូលមកឯឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងជីវិតអញថា ប្រាកដជាឯងនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាពាក់គ្រឿងលំអ ហើយក្រវាត់ខ្លួន ដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ 参见章节អាល់គីតាប18 ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ គេនាំគ្នាមករកអ្នក។ យើងសន្យាថាពិតជាកើតមានដូច្នោះមែន! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន នៅពេលរៀបមង្គលការ។ 参见章节 |
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។