អេសាយ 44:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណា រួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។ 参见章节ព្រះគម្ពីរខ្មែរសាកល19 គ្មានអ្នកណាសញ្ចឹងគិត ហើយគេគ្មានចំណេះដឹង ក៏គ្មានការយល់ដឹងនឹងនិយាយថា៖ “អញបានដុតឈើពាក់កណ្ដាលក្នុងភ្លើង ក៏បានដុតនំប៉័ងលើរងើក។ អញបានអាំងសាច់ ហើយហូបផង។ ម្ដេចក៏អញត្រូវធ្វើរបស់គួរឲ្យស្អប់ខ្ពើមដោយឈើដែលសល់ដូច្នេះ? តើអញគួរក្រាបចុះនៅចំពោះដុំឈើឬ?”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ? 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផង ដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី 参见章节អាល់គីតាប19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណារួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។ 参见章节 |
ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជា តែសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើយញ្ញបូជា តែវាយបំបាក់កឆ្កែ អ្នកដែលយកតង្វាយមកថ្វាយ តែតង្វាយនេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប តែថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម