អេសាយ 38:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនលោកអម៉ូស មកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំព្រះរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀតបានទេ គឺព្រះករុណាជិតសោយទិវង្គតហើយ»។ 参见章节ព្រះគម្ពីរខ្មែរសាកល1 នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅគ្រានោះ ព្រះបាទហេសេគាប្រឈួន ហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ចូរផ្តាំដល់វង្សារបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ មិនរស់ទេ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅគ្រានោះ ហេសេគាទ្រង់ព្រះប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ 参见章节អាល់គីតាប1 នៅគ្រានោះ ស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ណាពីអេសាយ ជាកូនលោកអម៉ូស មកជួបស្តេច ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលថា សូមស្តេចផ្ដែផ្ដាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតស្តេចមិនអាចរស់រានតទៅទៀតបានទេ គឺស្តេចជិតស្លាប់ហើយ»។ 参见章节 |