អេសាយ 37:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក វាក៏ក្រៀមអស់ទៅ។ 参见章节ព្រះគម្ពីរខ្មែរសាកល27 ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ឯពួកអ្នកក្រុងទាំងនោះខ្សោយកម្លាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលក្រៀមស្វិតមិនទាន់ទុំ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកំឡាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល នឹងពន្លកខ្ចី គឺដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ នឹងស្រែពេញដោយស្រូវដែលមិនទាន់ចាស់ 参见章节អាល់គីតាប27 អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។ ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក វាក៏ក្រៀមអស់ទៅ។ 参见章节 |