អេសាយ 28:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល13 ដោយហេតុនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់ពួកគេ នឹងបានដូច្នេះ៖ “ច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច” ដើម្បីឲ្យពួកគេចេញទៅដួលផ្ងារក្រោយ ក៏បាក់បែក ព្រមទាំងជាប់អន្ទាក់ ហើយត្រូវគេចាប់បានផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ានឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។ 参见章节អាល់គីតាប13 ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “«បញ្ជាលើបញ្ជា ក្បួនលើក្បួន បន្តិចត្រង់នេះ បន្តិចត្រង់នោះ»!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ 参见章节 |
ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។