អេសាយ 21:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។ 参见章节ព្រះគម្ពីរខ្មែរសាកល2 មាននិមិត្តធ្ងន់ធ្ងរមួយត្រូវបានប្រកាសដល់ខ្ញុំថា៖ “មនុស្សក្បត់កំពុងតែក្បត់ មនុស្សបំផ្លាញកំពុងតែបំផ្លាញ។ អេឡាំអើយ ចូរឡើងទៅ! មេឌីអើយ ចូរឡោមព័ទ្ធទៅ! យើងបានបញ្ឈប់អស់ទាំងការថ្ងូររបស់នាងហើយ”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ 参见章节អាល់គីតាប2 ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតអុលឡោះតាអាឡានឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។ 参见章节 |