អេសាយ 1:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។ 参见章节ព្រះគម្ពីរខ្មែរសាកល26 រួចយើងនឹងស្ដារពួកចៅក្រមរបស់អ្នកឡើងវិញដូចពីដើម ក៏នឹងស្ដារពួកទីប្រឹក្សារបស់អ្នកឡើងវិញដូចគ្រាដំបូង។ ក្រោយមក អ្នកនឹងត្រូវគេហៅថា ‘ទីក្រុងនៃសេចក្ដីសុចរិត’ និង ‘ទីក្រុងស្មោះត្រង់’”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 រួចយើងនឹងតាំងពួកចៅក្រម របស់អ្នកឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់អ្នក ដូចកាលពីមុនដែរ ពីពេលនេះតទៅ គេនឹងហៅអ្នកថាជា ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់វិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ 参见章节អាល់គីតាប26 យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។ 参见章节 |
គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។