អេម៉ុស 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប ដែលនៅសេសសល់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ ចូរតាំងឲ្យមានសេចក្ដីយុត្តិធម៌នៅត្រង់ទ្វារក្រុងចុះ នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងប្រព្រឹត្តដល់សំណល់នៃពួកយ៉ូសែប ដោយករុណាគុណទេដឹង។ 参见章节អាល់គីតាប15 ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។ 参见章节 |
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប! ចូរទទួលប្រជាជនដែលជាមេដឹកនាំ នៃប្រជាជាតិទាំងឡាយ ឲ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់! ហើយពោលថា: “ព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។