អេម៉ុស 3:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
参见章节 复制
12 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
参见章节 复制
12 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ នឹងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។
参见章节 复制
12 អុលឡោះតាអាឡាមានបន្ទូលថា៖ «ជនជាតិអ៊ីស្រអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
参见章节 复制