អូបាឌា 1:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធបេនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អស់អ្នកនៅតំបន់ណេកិបនឹងកាន់កាប់ភ្នំរបស់អេសាវ ឯអស់អ្នកនៅស្រុកទំនាប នឹងកាន់កាប់ស្រុករបស់ពួកភីលីស្ទីន គេនឹងកាន់កាប់ស្រុកវាលរបស់អេប្រាអិម និងស្រុករបស់សាម៉ារី ហើយបេនយ៉ាមីននឹងកាន់កាប់ស្រុកកាឡាត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គ្រានោះពួកមនុស្សនៅស្រុកត្បូង នឹងបានស្រុកភ្នំអេសាវ ជារបស់ផងខ្លួន ឯពួកមនុស្សនៅស្រុកទ្រនាប គេនឹងបានពួកភីលីស្ទីន គេនឹងចាប់យកស្រុកវាលរបស់អេប្រាអិម នឹងស្រុកវាលរបស់សាម៉ារី ហើយបេនយ៉ាមីននឹងបានស្រុកកាឡាត ជារបស់ផងខ្លួន 参见章节អាល់គីតាប19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធពុនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។ 参见章节 |
គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។