ហេព្រើរ 8:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះមុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។ 参见章节ព្រះគម្ពីរខ្មែរសាកល13 ដោយព្រះមានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីទីមួយទៅជាចាស់វិញ។ រីឯអ្វីដែលត្រូវបានធ្វើឲ្យចាស់ ក៏ចាស់ទៅៗ រហូតដល់ជិតសាបសូន្យ៕ 参见章节Khmer Christian Bible13 ដោយព្រោះព្រះអង្គមានបន្ទូលថានេះជាកិច្ចព្រមព្រៀងថ្មី នោះព្រះអង្គបានធ្វើឲ្យកិច្ចព្រមព្រៀងមុនទៅជាចាស់វិញ។ ដូច្នេះអ្វីៗដែលចាស់នឹងកាន់តែចាស់ទៅៗ ហើយក៏ជិតសាបសូន្យដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។ 参见章节អាល់គីតាប13 ដោយទ្រង់ហៅសម្ពន្ធមេត្រីនេះថា ជាសម្ពន្ធមេត្រីថ្មីដូច្នេះ ទ្រង់ចាត់ទុកសម្ពន្ធមេត្រីមុនថា ជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះ មុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។ 参见章节 |
ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។