ហេព្រើរ 6:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ 参见章节ព្រះគម្ពីរខ្មែរសាកល9 អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ទោះបីជាយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់អំពីសេចក្ដីល្អជាងសម្រាប់អ្នករាល់គ្នា គឺសេចក្ដីដែលទាក់ទងនឹងសេចក្ដីសង្គ្រោះ 参见章节Khmer Christian Bible9 បងប្អូនជាទីស្រឡាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាមានសេចក្ដីដ៏ប្រសើរជាង ដែលទាក់ទងនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 បងប្អូនស្ងួនភ្លាអើយ ទោះបើយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា មានការប្រសើរជាច្រើនឆ្ពោះទៅរកការសង្គ្រោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ 参见章节អាល់គីតាប9 ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ 参见章节 |
ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ អស់កល្បជានិច្ច ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត មានព្រះបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។