ហូសេ 7:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ពួកគេពិតជាត្រូវវេទនាពុំខាន ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង ពួកគេពិតជាត្រូវអន្តរាយ ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។ តើឲ្យយើងលោះពួកគេដូចម្ដេចបាន បើពួកគេចេះតែនាំគ្នានិយាយកុហក ដាក់យើងដូច្នេះ? 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 វេទនាដល់គេហើយ ដ្បិតគេបានងាកចេញពីយើង! អន្តរាយដល់គេហើយ ដ្បិតគេបានបះបោរប្រឆាំងនឹងយើង! ទោះបើយើងចង់លោះគេក៏ដោយ ក៏គេចេះតែនិយាយកុហកទាស់នឹងយើងដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 វេទនាដល់គេ ដ្បិតគេបានសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ 参见章节អាល់គីតាប13 ពួកគេពិតជាត្រូវវេទនាពុំខាន ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង ពួកគេពិតជាត្រូវអន្តរាយ ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។ តើឲ្យយើងលោះពួកគេដូចម្ដេចបាន បើពួកគេចេះតែនាំគ្នានិយាយកុហក ដាក់យើងដូច្នេះ? 参见章节 |
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។