សេផានា 1:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “ព្រះអម្ចាស់ មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 នៅគ្រានោះ យើងនឹងឆែកឆេរ ក្រុងយេរូសាឡិមដោយពន្លឺចង្កៀង យើងនឹងធ្វើទោសដល់ពួកអ្នក ដែលសម្ងំរស់ដោយឥតខ្វល់ ជាអស់អ្នកដែលគិតក្នុងចិត្តថា "ព្រះយេហូវ៉ានឹងមិនធ្វើអ្វីឡើយ ទោះល្អ ឬអាក្រក់ក្ដី"។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង 参见章节អាល់គីតាប12 នៅគ្រានោះ យើងនឹងកាន់ចន្លុះ រុករកអស់អ្នកដែលយើងត្រូវដាក់ទោស នៅក្រុងយេរូសាឡឹម។ អ្នកទាំងនោះសម្ងំ ហើយគិតថា “អុលឡោះតាអាឡា មិនអាចធ្វើអាក្រក់ ឬល្អចំពោះខ្ញុំបានទេ”។ 参见章节 |
អ្នករាល់គ្នាធ្វើឲ្យព្រះអម្ចាស់នឿយណាយ ព្រោះតែពាក្យសម្ដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យព្រះអង្គនឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភ័ក្ត្រ របស់ព្រះអម្ចាស់ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើព្រះដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។