សាស្តា 2:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ 参见章节ព្រះគម្ពីរខ្មែរសាកល1 ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ឥឡូវនេះ មក៍! អញនឹងសាកល្បងឯងដោយការសប្បាយ។ ដូច្នេះ ចូរសប្បាយរីករាយចុះ”។ ប៉ុន្តែ មើល៍! វាក៏ជាការឥតន័យដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 យើងបាននិយាយចំពោះចិត្តយើងថា៖ «មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយ»។ តែមើល៍ ការនោះក៏ឥតប្រយោជន៍ដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ 参见章节អាល់គីតាប1 ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ 参见章节 |
រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។