វិវរណៈ 21:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ទេវតាបានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្ដាដ ។ បណ្ដោយ ទទឹង និងកម្ពស់ មានប្រវែងស្មើៗគ្នា។ 参见章节ព្រះគម្ពីរខ្មែរសាកល16 ទីក្រុងនោះមានរាងបួនជ្រុង បណ្ដោយ និងទទឹងមានប្រវែងស្មើគ្នា។ ទូតសួគ៌នោះវាស់ទីក្រុងដោយដើមត្រែងនោះ ក៏ឃើញមាន ១២ ០០០ ស្តាឌៀន គឺទាំងបណ្ដោយ ទទឹង និងកម្ពស់មានប្រវែងស្មើគ្នា។ 参见章节Khmer Christian Bible16 ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់ 参见章节អាល់គីតាប16 ក្រុងនេះមានរាងបួនជ្រុងស្មើ គឺមានទទឹង និងបណ្ដោយស្មើគ្នា។ ម៉ាឡាអ៊ីកាត់បានយកដើមត្រែងនោះមកវាស់ក្រុង ឃើញមានប្រវែងពីពាន់ពីរយម្ភៃគីឡូម៉ែត្រ។ បណ្ដោយ ទទឹង និងកំពស់ មានប្រវែងស្មើៗគ្នា។ 参见章节 |