វិវរណៈ 1:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 នៅកណ្ដាលជើងចង្កៀងទាំងនោះមានម្នាក់រាងដូចបុត្រមនុស្ស* ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 参见章节ព្រះគម្ពីរខ្មែរសាកល13 នៅកណ្ដាលចំណោមជើងចង្កៀងទាំងនោះមានម្នាក់ដូចកូនមនុស្ស ដែលពាក់អាវវែងដល់ជើង ទាំងពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។ 参见章节Khmer Christian Bible13 ហើយនៅកណ្ដាលជើងចង្កៀងនោះ មានម្នាក់ដូចជាកូនមនុស្ស ពាក់អាវវែងដល់ជើង ហើយពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅកណ្ដាលជើងចង្កៀងទាំងនោះ ឃើញមានមួយអង្គ ដូចជាកូនមនុស្ស ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែក្រវាត់មាសពាក់នៅព្រះឱរា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នៅត្រង់កណ្តាលជើងចង្កៀងទាំង៧នោះ ឃើញមាន១អង្គ ដូចជាកូនមនុស្ស ទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែមាសរឹតត្រង់ព្រះឧរា 参见章节អាល់គីតាប13 នៅកណ្ដាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រាមនុស្ស ពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ 参见章节 |
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ទ្រង់មានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសំឡី ។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។