លោកុប្បត្តិ 47:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្ដេចដែរ។ សូមលោកម្ចាស់ផ្ដល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្ដីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ 参见章节ព្រះគម្ពីរខ្មែរសាកល19 តើឲ្យយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំឬ? សូមទិញយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំជាថ្នូរនឹងស្បៀងអាហារផង នោះយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំនឹងទៅជាទាសកររបស់ផារ៉ោន។ ដូច្នេះ សូមផ្ដល់គ្រាប់ពូជមក ដើម្បីឲ្យយើងខ្ញុំមានជីវិតរស់ផង កុំឲ្យយើងខ្ញុំស្លាប់ឡើយ នោះដីក៏មិនស្ងាត់ជ្រងំដែរ”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 តើត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោកម្ចាស់ ព្រមទាំងដីរបស់យើងខ្ញុំផងដូច្នេះឬ? សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំ ព្រមទាំងដីរបស់យើងខ្ញុំនឹងនៅបម្រើផារ៉ោន។ សូមផ្ដល់ពូជមកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ នឹងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។ 参见章节អាល់គីតាប19 មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខចៅហ្វាយឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមចៅហ្វាយទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន ហើយដីធ្លីរបស់យើងខ្ញុំ ក៏ទៅជាកម្មសិទ្ធិរបស់ស្តេចដែរ។ សូមចៅហ្វាយផ្តល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្តីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ 参见章节 |