លោកុប្បត្តិ 30:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ 参见章节ព្រះគម្ពីរខ្មែរសាកល15 លេអាតបនឹងនាងថា៖ “ដែលឯងដណ្ដើមយកប្ដីរបស់យើង តើមិនគ្រប់គ្រាន់ទេឬ បានជាឯងចង់ដណ្ដើមយកផ្លែស្នេហ៍របស់កូនប្រុសយើងទៀត?”។ រ៉ាជែលនិយាយថា៖ “ធ្វើដូច្នេះវិញ គាត់អាចរួមដំណេកជាមួយបងបាននៅយប់នេះ ជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសបង”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ 参见章节អាល់គីតាប15 លេអាតបថា៖ «ឯងយកប្ដីរបស់ខ្ញុំប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬបានជាចង់យកផ្លែស្នេហ៍កូនខ្ញុំទៀត?»។ រ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះ ឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ 参见章节 |