លោកុប្បត្តិ 27:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។ 参见章节ព្រះគម្ពីរខ្មែរសាកល36 អេសាវក៏និយាយថា៖ “គេដាក់ឈ្មោះវាថា យ៉ាកុប តើមិនត្រូវទេឬ? ដ្បិតវាបានបោកបញ្ឆោតខ្ញុំពីរដងនេះហើយ គឺវាបានដណ្ដើមយកសិទ្ធិកូនច្បងរបស់ខ្ញុំ ហើយមើល៍! ឥឡូវនេះវាដណ្ដើមយកពររបស់ខ្ញុំទៀត!”។ រួចគាត់សួរថា៖ “តើលោកឪពុកមិនបានបន្សល់ពរទុកឲ្យខ្ញុំទេឬ?”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា "យ៉ាកុប" ដូច្នេះ ត្រូវណាស់ ដ្បិតវាបានដណ្តើមខ្ញុំពីរដងនេះហើយ។ វាបានយកសិទ្ធិកូនច្បងរបស់ខ្ញុំម្តង ហើយមើល៍ ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត!» រួចគាត់សួរថា៖ «តើលោកឪពុកមិនបានបម្រុងទុកពរណាសម្រាប់កូនផងទេឬ?»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបំរុងពរណាទុកសំរាប់ឲ្យផងទេឬអី។ 参见章节អាល់គីតាប36 អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកកូប” ដូច្នេះ ត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្តើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។ 参见章节 |