លោកុប្បត្តិ 15:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពួកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី 参见章节ព្រះគម្ពីរខ្មែរសាកល19 ដោយមានទឹកដីរបស់ជនជាតិកែន ជនជាតិគេនិស៊ីត ជនជាតិកាត់ម៉ូនី 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ស្រុករបស់ពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី 参见章节អាល់គីតាប19 ជាស្រុកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី 参见章节 |
ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។
ព្រះអង្គឈ្វេងយល់លោកមាន ចិត្តស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោក ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ី ឲ្យពូជពង្សរបស់លោក។ ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា ដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។