លេវីវិន័យ 26:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥44 ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦44 ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែយើងមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងគេនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់គេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤44 ប៉ុន្តែទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃគេ 参见章节អាល់គីតាប44 ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេ ទាំងស្រុង ឬផ្តាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ។ 参见章节 |
ប៉ុន្តែ ព្រះអម្ចាស់ប្រណីសន្ដោសដល់កូនចៅអ៊ីស្រាអែល ព្រះអង្គអាណិតអាសូរ និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះពួកគេ ដោយយល់ដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ ព្រះអង្គមិនសព្វព្រះហឫទ័យបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ព្រះអង្គក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីព្រះអង្គដែរ។
ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកុប និងពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអប្រាហាំ អ៊ីសាក និងយ៉ាកុបកើតឬ? ទេ! យើងនឹងស្ដារពួកគេឡើងវិញ ព្រមទាំងសម្តែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
នៅគ្រានោះ ទេវតារបស់ព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ ។
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស ព្រះអង្គប្រកបដោយព្រះហឫទ័យ អាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។