លូកា 22:70 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥70 ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ 参见章节ព្រះគម្ពីរខ្មែរសាកល70 ពួកគេទាំងអស់គ្នាសួរថា៖ “បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“គឺអស់លោកនិយាយទេ ថាគឺខ្ញុំហ្នឹងហើយ”។ 参见章节Khmer Christian Bible70 ពួកគេទាំងអស់គ្នាក៏សួរថា៖ «បើដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកលោកនិយាយត្រូវ គឺខ្ញុំនេះហើយ» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦70 នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤70 នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ 参见章节អាល់គីតាប70 ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាបុត្រារបស់អុលឡោះឬ?»។ អ៊ីសាឆ្លើយថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ 参见章节 |