លូកា 22:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ 参见章节ព្រះគម្ពីរខ្មែរសាកល20 ក្រោយពីហូបរួចហើយ ព្រះអង្គក៏យកពែងមកធ្វើដូចគ្នាដែរ ដោយមានបន្ទូលថា៖“ពែងនេះជាសម្ពន្ធមេត្រីថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ជាឈាមដែលបង្ហូរសម្រាប់អ្នករាល់គ្នា។ 参见章节Khmer Christian Bible20 ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា 参见章节អាល់គីតាប20 លុះជប់លៀងរួចហើយ អ៊ីសាធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងមានប្រសាសន៍ថា៖ «នេះជាពែងនៃសម្ពន្ធមេត្រថ្មីចងឡើង ដោយសារឈាមខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ 参见章节 |
ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។