លូកា 20:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ 参见章节ព្រះគម្ពីរខ្មែរសាកល24 “ចូរបង្ហាញកាក់ឌេណារីឲ្យខ្ញុំមើល៍។ តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ 参见章节Khmer Christian Bible24 «ចូរបង្ហាញកាក់មួយឌេណារីដល់ខ្ញុំ តើកាក់នេះមានរូប និងចំណាររបស់នរណា?» ពួកគេទូលថា៖ «ព្រះចៅអធិរាជ» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ចូរបង្ហាញកាក់មួយដេណារីមកឲ្យខ្ញុំមើល តើរូប និងឈ្មោះនេះជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «សេសារ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ 参见章节អាល់គីតាប24 «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះស្តេចអធិរាជ»។ 参见章节 |
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាណាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន