រ៉ូម 5:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល13 ពោលគឺ បាបមាននៅក្នុងពិភពលោកមុនក្រឹត្យវិន័យរួចទៅហើយ ប៉ុន្តែកាលគ្មានក្រឹត្យវិន័យនៅឡើយ បាបមិនត្រូវបានរាប់ជាបាបទេ។ 参见章节Khmer Christian Bible13 ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយ មុនមានគម្ពីរវិន័យ តែកាលណាមិនទាន់មានក្រឹត្យវិន័យ បាបក៏មិនបានរាប់ជាទោសដែរ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 (ព្រោះរមែងមានបាបនៅក្នុងលោកីយ ដរាបដល់ក្រិត្យវិន័យ តែកាលមិនទាន់មានក្រិត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ 参见章节អាល់គីតាប13 មុនពេលមានហ៊ូកុំ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែអុលឡោះពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានហ៊ូកុំនៅឡើយ។ 参见章节 |
ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលម្អៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។