រ៉ូម 2:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ 参见章节ព្រះគម្ពីរខ្មែរសាកល27 ហើយអ្នកដែលមិនបានទទួលពិធីកាត់ស្បែកខាងរូបកាយ ដែលប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងជំនុំជម្រះខ្លួនអ្នកដែលជាមនុស្សបំពានក្រឹត្យវិន័យ ទោះបីជាអ្នកមានទាំងគម្ពីរវិន័យ និងពិធីកាត់ស្បែកក៏ដោយ។ 参见章节Khmer Christian Bible27 ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ដូច្នេះ ពួកអ្នកដែលមិនកាត់ស្បែកខាងរូបកាយ តែប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងកាត់ទោសអ្នកដែលមានទាំងគម្ពីរវិន័យ និងការកាត់ស្បែក តែបែរជាប្រព្រឹត្តរំលងក្រឹត្យវិន័យ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រិត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ នឹងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រិត្យវិន័យវិញ 参见章节អាល់គីតាប27 ជនដែលមិនខតាន់ផ្នែកខាងរូបកាយ តែប្រតិបត្ដិតាមហ៊ូកុំ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានហ៊ូកុំសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីខតាន់ តែអ្នកបែរជាប្រព្រឹត្ដល្មើសហ៊ូកុំ។ 参见章节 |
សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។