យ៉ូអែល 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក ដែលអ្នករាល់គ្នាលក់គេទៅនោះ ឲ្យវិលត្រឡប់មកវិញ។ យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 មើល៍ យើងនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែងដែលអ្នកបានលក់គេទៅ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់អ្នករាល់គ្នាវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 មើល អញនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែង ដែលឯងបានលក់គេទៅនៅនោះ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់ឯងរាល់គ្នាវិញ 参见章节អាល់គីតាប7 ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក ដែលអ្នករាល់គ្នាលក់គេទៅនោះ ឲ្យវិលត្រឡប់មកវិញ។ យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។ 参见章节 |
កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ កុំភ័យខ្លាចអ្វីឡើយ! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម! យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់ មកពីទឹកដីដ៏ឆ្ងាយវិញ យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។ កូនចៅយ៉ាកុបនឹងវិលមកវិញ គេនឹងរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន នៃស្រុកភីលីស្ទីន តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង? តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ ហើយយ៉ាងឆាប់រហ័ស តាមអំពើដែលអ្នករាល់គ្នា ប្រព្រឹត្តប្រឆាំងនឹងយើង។
នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រាអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រាអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។
ស្ដេចអាដូនី-បេសេកមានរាជឱង្ការថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្ដេចចិតសិបអង្គ ហើយស្ដេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ ព្រះជាម្ចាស់បានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្ដេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្ដេចក៏សោយទិវង្គតនៅទីនោះ។