យ៉ូហាន 8:53 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥53 តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការីក៏ទទួលមរណភាពទៅដែរ។ ចុះលោក លោកតាំងខ្លួនជាអ្វី?»។ 参见章节ព្រះគម្ពីរខ្មែរសាកល53 អ្នកមិនធំជាងអ័ប្រាហាំដូនតារបស់យើងទេ មែនទេ? អ័ប្រាហាំបានស្លាប់ ហើយបណ្ដាព្យាការីក៏ស្លាប់ដែរ។ តើអ្នកតាំងខ្លួនជានរណា?”។ 参见章节Khmer Christian Bible53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង និងពួកហោរា ដែលស្លាប់ទៅនោះឬ? តើអ្នកតាំងខ្លួនជាអ្វី?» 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាឰយុកោយើង នឹងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី 参见章节អាល់គីតាប53 តើលោកមានឋានៈធំជាងអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង ដែលស្លាប់ទៅហើយនោះឬ? រីឯពួកណាពី ក៏ស្លាប់ទៅដែរ។ ចុះអ្នកតាំងខ្លួនជាអ្វី?»។ 参见章节 |
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។