យ៉ូហាន 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ជនជាតិយូដាស្ដីឲ្យបុរសដែលជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ 参见章节ព្រះគម្ពីរខ្មែរសាកល10 ដូច្នេះ ពួកយូដាក៏និយាយនឹងបុរសដែលត្រូវបានប្រោសឲ្យជានោះថា៖ “ថ្ងៃនេះជាថ្ងៃសប្ប័ទ ដូច្នេះអ្នកយកកន្ទេលរបស់អ្នក ខុសច្បាប់ហើយ”។ 参见章节Khmer Christian Bible10 ដូច្នេះពួកជនជាតិយូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ វិន័យមិនអនុញ្ញាតឲ្យអ្នកលីកន្ទេលរបស់អ្នកទេ» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ 参见章节អាល់គីតាប10 រីឯថ្ងៃនោះ ជាថ្ងៃជំអាត់ ជនជាតិយូដាស្ដីឲ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃជំអាត់ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ 参见章节 |
ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ* ប្រសិនបើអ្នកមិនស្វែងរកកម្រៃ នៅថ្ងៃដ៏វិសុទ្ធរបស់យើង ប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទ ថាជាថ្ងៃមួយដ៏សប្បាយ ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន គឺមិនរកស៊ី មិនរកកម្រៃ និងមិននិយាយតថ្លៃនោះទេ