យ៉ូណាស 2:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា មកថ្វាយព្រះអង្គ ទាំងច្រៀងអរព្រះគុណព្រះអង្គផង។ ទូលបង្គំនឹងថ្វាយតង្វាយ ស្របតាមពាក្យដែលទូលបង្គំបានបន់ ដ្បិតមានតែព្រះអម្ចាស់ទេ ដែលសង្គ្រោះទូលបង្គំ»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលនោះ ព្រះយេហូវ៉ាបង្គាប់ត្រី ហើយវាក៏ក្អែហោរាយ៉ូណាសចេញនៅលើដីគោក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 តែទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ទ្រង់ ដោយសំឡេងនៃពាក្យអរដល់ព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ។ 参见章节អាល់គីតាប10 រីឯខ្ញុំវិញ ខ្ញុំនឹងយកគូរបាន មកជូនទ្រង់ ទាំងច្រៀងអរគុណទ្រង់ផង។ ខ្ញុំនឹងជូនជំនូន ស្របតាមពាក្យដែលខ្ញុំបានទូរអា ដ្បិតមានតែអុលឡោះតាអាឡាទេ ដែលសង្គ្រោះខ្ញុំ»។ 参见章节 |
ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។