យ៉ាកុប 4:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ 参见章节ព្រះគម្ពីរខ្មែរសាកល2 អ្នករាល់គ្នាលោភចង់បាន ប៉ុន្តែមិនបានអ្វី ក៏សម្លាប់គេ។ អ្នករាល់គ្នាមានចិត្តច្រណែន ប៉ុន្តែមិនអាចទទួលបាន ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា។ អ្នករាល់គ្នាមិនបានអ្វី ពីព្រោះអ្នករាល់គ្នាមិនបានទូលសុំ។ 参见章节Khmer Christian Bible2 អ្នករាល់គ្នាលោភចង់បាន ប៉ុន្ដែមិនបានអ្វីឡើយ។ អ្នករាល់គ្នាសម្លាប់គេ ហើយច្រណែនគេ ប៉ុន្ដែមិនអាចទទួលបានអ្វីឡើយ។ អ្នករាល់គ្នាឈ្លោះ ហើយទាស់ទែងគ្នា។ អ្នករាល់គ្នាមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនបានសុំ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 អ្នករាល់គ្នាសង្វាតចង់បាន តែមិនបានទេ អ្នករាល់គ្នាសំឡាប់គេ ហើយមានចិត្តច្រណែន តែពុំអាចនឹងបានឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ពីព្រោះមិនសូម 参见章节អាល់គីតាប2 បងប្អូនមានចិត្ដលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនសូមពីអុលឡោះ។ 参见章节 |
ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។