យ៉ាកុប 4:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ* និងថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។ 参见章节ព្រះគម្ពីរខ្មែរសាកល11 បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។ 参见章节Khmer Christian Bible11 បងប្អូនអើយ! មិនត្រូវនិយាយមួលបង្កាច់គ្នាឡើយ អ្នកណាដែលនិយាយមួលបង្កាច់ ឬថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះនិយាយមួលបង្កាច់ និងថ្កោលទោសក្រឹត្យវិន័យហើយ។ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនជាអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺជាអ្នកថ្កោលទោសវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រិត្យវិន័យដែរ បើអ្នកថ្កោលទោសក្រិត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រិត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ 参见章节អាល់គីតាប11 បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមហ៊ូកុំ និងថ្កោលទោសហ៊ូកុំដែរ។ ប្រសិនបើអ្នកថ្កោលទោសហ៊ូកុំបានសេចក្ដីថា អ្នកមិនមែនកាន់ហ៊ូកុំទេ គឺអ្នកថ្កោលទោសហ៊ូកុំទៅវិញ។ 参见章节 |
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែង និយាយដើមគ្នា បរិហារកេរ្តិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។