យេរេមា 51:56 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥56 ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦56 ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាជាព្រះដែលសងសំណង ព្រះអង្គនឹងតបស្នងជាមិនខាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤56 ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន 参见章节អាល់គីតាប56 ពិតមែនហើយ មេបំផ្លាញមកវាយលុក ក្រុងបាប៊ីឡូន ទាហានដ៏អង់អាចរបស់ក្រុងនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង ធ្នូរបស់ពួកគេត្រូវបាក់។ អុលឡោះតាអាឡាជាម្ចាស់ដែលតែងតែសងទៅមនុស្ស តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។ 参见章节 |