យេរេមា 23:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 កាលណាប្រជាជននេះ ឬហោរាណាម្នាក់ ឬសង្ឃណាម្នាក់ សួរអ្នកថា៖ តើបន្ទុករបស់ព្រះយេហូវ៉ាជាអ្វី? អ្នកត្រូវឆ្លើយតបទៅគេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាហ្នឹងហើយជាបន្ទុក យើងនឹងបោះបង់អ្នករាល់គ្នាចោល។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 កាលណាជនជាតិនេះ ឬហោរាណា ឬសង្ឃណានឹងសួរឯងថា ឯបន្ទុកពីព្រះយេហូវ៉ា តើថាយ៉ាងណានោះឯងត្រូវឆ្លើយតបថា តើបន្ទុកណានោះ ឯព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះគឺថា អញនឹងបោះបង់ចោលឯងរាល់គ្នាចេញ 参见章节អាល់គីតាប33 ប្រសិនបើប្រជាជននេះ ឬណាពី ឬអ៊ីមុាំណាម្នាក់ សួរអ្នកថា “តើអុលឡោះតាអាឡាមានបន្ទូលសម្រាប់ពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់នឹងបោះបង់ចោលអ្នករាល់គ្នា”។ 参见章节 |
លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។